ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF’)ថ្នាក់ក្រុង-ស្រុក

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF’)ថ្នាក់ក្រុង-ស្រុក

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ទី 12 ខែកុម្ភៈ ឆ្នាំ 2024 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF’)ថ្នាក់ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត៕

“ចំពោះស្ថានភាពទឹកស្អាត និងអនាម័យខេត្ត កណ្តាល ទំរាំបានឈរនៅលំដាប់ខ្ពស់ដូចសព្វថ្ងៃនេះ គឺមិនអាច កាត់ផ្តាច់ចេញបានពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូបានឡើយ។ ប្រសិនបើគ្មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធទេ នោះរដ្ឋបាលខេត្ត ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដែលធ្វើលើការងារទឹកស្អាត និងអនាម័យនេះ គឺពិតជាមិនអាចធ្វើតែឯកឯងបានជោគជ័យនោះទេ ហើយជាពិសេស ប្រហែលមិនអាចសម្រេចបានជាខេត្ត ODF និង ODF+ ដូចសព្វថ្ងៃនេះទេ”។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមប្រកាសជាឱឡារិកថា ខេត្តកណ្តាលបានសម្រេចជាខេត្ត បញ្ចាប់ ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ផ្ទៃក្នុង ចាប់ពីពេលនេះតទៅ។

កិច្ចប្រជុំថ្ងៃនេះ បានបង្ហាញនូវចំណុចវិជ្ជមានខ្ពស់ និងមានចំណុចអវិជ្ជមានមួយចំនួនតូចដែលយើងត្រូវយកចិត្តទុកដាក់អនុវត្តបន្ថែមឱ្យបានពេញលេញតាមសូចនាករ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមខ្លួនសម្រាប់ទទួលក្រុមការងារថ្នាក់ជាតិចុះមកពិនិត្យផ្ទៀងផ្ទាត់ (ODF+)ថ្នាក់ខេត្តជាផ្លូវការក្នុងពេលឆាប់ៗនេះតាមរយៈនីតិវិធីការចាប់ឆ្នោតជ្រើសរើស (ចាប់ឆ្នោតចំក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានឯកជនណា ក្រុមការងារថ្នាក់ជាតិនឹងចុះទៅភ្លាមៗតែម្តង)។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *