អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី6 ខែឧសភា ឆ្នាំ2021 តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-19 របស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ តាមរយៈសេចក្តីសម្រេចលេខ 55 សសរ ចុះថ្ងៃទី 3 ខែឧសភា ឆ្នាំ2021។
- ហេតុដូចនេះ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យ នៃថ្ងៃទី 6 ខែឧសភា ឆ្នាំ2021 ហើយត្រូវបន្តអនុវត្តវិធានការថ្មី ដែលនឹងត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលនាពេលខាងមុខ ចាប់ពីថ្ងៃទី6 ខែឧសភា ឆ្នាំ2021 តទៅសំដៅបង្ការការឆ្លងរាលដាននៃជំងឺកូវីដ-19។