សេចក្ដីជូនដំណឹង ស្ដីពីបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តចូលរួមផ្ដល់សេវាការពារក្ដី ដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូម ជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ស្ម័គ្រចិត្តផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។
ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖
https://t.me/mojcampaignnews/128
#dolynews