ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ទីក្រុងដាវ៉ូស សហព័ន្ធស្វីស ព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន អស់រយៈពេល ១៥០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន ១៤០ ជុំវិញ

ពិភពលោក។ ក្រុមហ៊ុនបានផ្តោតសំខាន់លើ សន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ Bühler គឺជាក្រុមហ៊ុនដែលឈានមុខគេលើបច្ចេកវិទ្យារថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *