សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី 4 រហូតដល់ថ្ងៃទី 7 ខែមករា ឆ្នាំ 2024 នេះ មានដូចតទៅ!
ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។
1 – តំបន់វាលទំនាប
⁃ សីតុណ្ហភាពអប្បបរមាពី22-24°C និងសីតុណ្ហភាពអតិបរមាពី32-34°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី3-5ម៉ែត្រ/វិនាទី។
2 – តំបន់ខ្ពង់រាប
⁃ សីតុណ្ហភាពអប្បបរមាពី18-23°C សីតុណ្ហភាពអតិបរមាពី31-33°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី4-6ម៉ែត្រ/វិនាទី។
⁃ នៅថ្ងៃទី4-6 ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី18-20°C។
3 – តំបន់មាត់សមុទ្រ
⁃ សីតុណ្ហភាពអប្បបរមាពី23-25°C និងសីតុណ្ហភាពអតិបរមាពី32-34°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី3-5ម៉ែត្រ/វិនាទី។
⁃ រលកសមុទ្រមានកម្ពស់ពី0,50-1,50ម៉ែត្រ៕
#dolynews