ព័ត៌មានជាតិ

ឯកឧត្តម គង់សោភ័ណ្ឌ រួមនិងឯកឧត្តម នូ សាខន អញ្ជើញបើកិច្ចប្រជុំសាមញ្ញលើកទី55 របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី3

ឯកឧត្តម គង់សោភ័ណ្ឌ រួមនិងឯកឧត្តម នូ សាខន អញ្ជើញបើកិច្ចប្រជុំសាមញ្ញលើកទី55 របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី3

ខេត្តកណ្ដាល: នាព្រឹកថ្ងៃអង្គារ ទី 12 ខែធ្នូ ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី55 របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី3 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:សំខាន់ៗដូចខាងក្រោម៖

 

1 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី55 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។

2 – ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ2023 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

 

3 – ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការថវិកាឆ្នាំ2024 របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

4 – ផ្សព្វផ្សាយលិខិតលេខ០៤ ស.ណ.ន. ចុះថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2023 របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងារ រសជរដ្ឋាភិបាលចុះមូលដ្ឋាន។

 

5 – ផ្សព្វផ្សាយលិខិតលេខ59 ស.ណ.ន. ចុះថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2023 របស់ក្រសួងអប់រំយុវជន និងកីឡា ស្ដីពីដំណើរការគ្រឹះស្ថានបឋម សិក្សាសាធារណ: ឆ្នាំសិក្សា 2023-2024 ក្នុងក្របខ័ណ្ឌស្ដង់ដាសាលារៀនគំរូ។

6 – បញ្ហាផ្សេងៗ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *