រដ្ឋបាលខណ្ឌសែនសុខ បានច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី30ខែមេសា ឆ្នាំ2021 ដោយមានគណនីហ្វេសប៊ុកឈ្មោះ
«អ្នកស្រែមិនប្តូរចិត្តថ្មី» បានបង្ហោះសារជាវីដេអូ ដោយភ្ជាប់មកជាមួយរូបភាពរបស់លោក វឿន ទិត ដែលស្នាក់នៅបន្ទប់ជួល ក្រុមទី1 ភូមិស្លែងរលើង សង្កាត់អូរបែកក្អម
ដែលមានខ្លឹមសារថា (អ្នកនៅក្នុងបន្ទប់ជួល ត្រូវបានបិតខ្ទប់20ថ្ងៃហើយ និងត្រូវបន្ត14ថ្ងៃទៀត ដាច់ស្បៀងហើយ) ។