ព័ត៌មានជាតិ

ឯកឧត្តម គឹម សន្តិភាព បានជម្រាបជូនថាទណ្ឌិតសរុបចំនួន ៥៣៨ នាក់ត្រូវបានដោះលែងក្នុងពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក

ឯកឧត្តម គឹម សន្តិភាព បានជម្រាបជូនថាទណ្ឌិតសរុបចំនួន ៥៣៨ នាក់ត្រូវបានដោះលែងក្នុងពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក

នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៥៣៨ នាក់ (ស្រី ៤៣ នាក់) ក្នុងនោះ៖

 

– ការបន្ថយទោស ៣ ខែ ចំនួន ៣៩១ នាក់ (ស្រី ៣១ នាក់) – ការបន្ថយទោស ៦ ខែ ចំនួន ១៣២ នាក់ (ស្រី ១០ នាក់)

– ការបន្ថយទោស ៩ ខែ ចំនួន ១២ នាក់ (ស្រី ០១ នាក់)

– ការបន្ថយទោស ១២ ខែ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)

– ការបន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ ចំនួន ០១ នាក់ ( ស្រី ០០ នាក់)

– លើកលែងទោស ស្ត្រី០១ នាក់ (ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ) ។

 

ជាមួយគ្នានេះឯកឧត្តមក៏សូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖

 

១ ៖ ចំពោះបទល្មើសទូទៅ

* ឧក្រិដ្ឋជនគ្រឿងញៀន

* អំពើសាហាវយង់ឃ្នង

* ករណីមិនរាងចាល

* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ

* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ

* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ

 

២ ៖ ចំពោះបទល្មើសរំលោភផ្លូវភេទ

* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ

* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ

* ជនរងគ្រោះជាសាច់សាលោហិត

* ករណីរំលោភបូក

* ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។ សូមអរគុណ!

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *