សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងអូតូនិយម ចាប់ពីថ្ងៃទី15 ដល់ថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023នេ
ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី 20% ទៅ 30% និងនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី 0,75-1,25ម៉ែត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។
#dolynews