ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជានិងអន្តរជាតិ ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» 

ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជានិងអន្តរជាតិ ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»

ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងយ៉ាងដូច្នេះថា “ទិវាមួយនេះ សម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជាមនុស្សវ័យចាស់ នៅទូទាំងសកលលោក និងលើកកម្ពស់ មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូល រួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់”។

អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេស ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែល បានធ្វើចំពោះមនុស្សជំនាន់មុន គឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបាន រៀនសូត្រនិងត្រងត្រាប់តាម ដែលយើងនឹងបានទទួលនូវភាពកក់ក្តៅ ពោរ ពេញដោយ ក្ដីសង្ឃឹមនឹងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើង បានទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *