បើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ឡូតូ) ត្រូវបានសមត្ថកិច្ចចាប់បានយ៉ាងហោចណាស់ចំនួន 6 នាក់
តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី21 ខែតុលា ឆ្នាំ2023 វេលាម៉ោង 15:00នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះបង្រ្កាបករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ឡូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន6នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី6 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន6នាក់ រួមមាន:
1 – ឈ្មោះ អ៊ុន ស្រីលាភ ភេទស្រី ជនជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ភ្ងាក់ងារ)។
2 – ឈ្មោះ សុឹម សុនីតា ភេទស្រី មុខរបរនៅផ្ទះ ទីលំនៅផ្ទះជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ភ្ងាក់ងារ)។
3 – ឈ្មោះ ជាង គឹមហឿង ភេទប្រុស មុខរបរកម្មករសំណង់ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ (អ្នកលេង)។
4 – ឈ្មោះ សោម សម្ភស្ស ភេទប្រុស មុខរបរកម្មករ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ (អ្នកលេង)។
5 – ឈ្មោះ អុីន ប៉ៃលិន ភេទប្រុស មុខរបរជាងមាស មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ (អ្នកលេង)។
6 – ឈ្មោះ ឆេង សុខឡេង ភេទប្រុស មុខរបរ លក់ដូរ ទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី1 ខណ្ឌឬស្សីកែវ (អ្នកលេង)។
សម្ភារ:ដកហូតរួមមាន៖ កុំព្យូទ័រ ចំនួន3គ្រឿង, ដុំWiFi ចំនួន 1 , Keybord ចំនួន2, តេឡេចំនួនទូរស្សទ៍ ចំនួន1, ទូរទស្សន៍ ចំនួន1គ្រឿង, ប្រាក់ ចំនួន20,000រៀល។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕
#dolynews