សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ
#dolynews