ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ខេត្តកណ្ដាល៖ លាព្រឹកថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ- មានសុវត្ថិភាព” រយ:ពេល9ខែ ឆ្នាំ2023នេះ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តបានបន្តយ៉ាងដូច្នេះថា យើងទាំងអស់គ្នា ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ដើម្បីបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងគោលដៅឆ្លើយតបទៅនឹងការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *