នារាត្រី ថ្ងៃអាទិត្យ ទី24 ខែកញ្ញា ឆ្នាំ2023នេះ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ ឆ្ពោះមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ រយៈពេល 3ថ្ងៃកន្លងមកនេះ តាមជើងហោះហើរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវនិងមកដល់មាតុប្រទេសនៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023៕
#dolynews