នាព្រឹកថ្ងៃព្រហស្បតិ៍ ទី21 ខែកញ្ញា ឆ្នាំ2023 នេះ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី78” ចាប់ពីថ្ងៃទី21-25 ខែកញ្ញា ឆ្នាំ2023 នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
#dolynews