នារសៀលថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង
ភ្នំពេញ : ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅគេហដ្ឋានលេខ96 ផ្លូវទួលជម្រុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី17 ខែកញ្ញា ឆ្នាំ2023 វេលាម៉ោង 11:56នាទីព្រឹក ក្នុងជន្មាយុ 94 ឆ្នាំ ដោយជរាពាធ៕
#dolynews