អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដោយភ្ជាប់បញ្ហានេះជាមួយការទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2023នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណជន ជ្រាបថា ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន ចំពោះករណីការចាប់ខ្លួនជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននេះមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕
#dolynews