ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី53 របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី3 ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។
នាព្រឹកថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2023 នេះ នៅក្នុងកិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:ដូចខាងក្រោម:
1- អានប្រកាសទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី3 និងមតិថ្លែងបើកអង្គប្រជុំរបស់ក្រុមប្រឹក្សា។
2- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី51 របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។
3- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ស្ដីពីកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។
4- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ2023 ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។
5- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែកភារកិច្ច ជូនដល់សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី3 ជួបប្រាស្រ័យទាក់ទង និងសហការជាមួយ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះ សាលាខេត្ត វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ច។
6- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តកណ្តាល។
7- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង តារាងប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី5 អាណត្តិទី3 ឆ្នាំ2023។
8- ផ្សព្វផ្សាយ ប្រកាសលេខ 4490 ប្រក ចុះថ្ងៃទី28 ខែសីហា ឆ្នាំ2023 ស្តីពីការបង្កើត និងដាក់ឲ្យ ប្រើប្រាស់និមិត្តសញ្ញាសម្រាប់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
9- បញ្ហាផ្សេងៗ។
#dolynews