មនុស្ស4នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀ
សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន3នាក់ និងខ្មែរ1នាក់ ក្នុងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងរឹបអូសវត្ថុតាងសារធាតុញៀនជិត5 គីឡូក្រាម និងរុក្ខជាតិក្រៀមទម្ងន់ 20.28ក្រាម រួមទាំងអាវុធខ្លីចំនួន1ដើម ហើយករណីចាប់នេះដែរគឺមាន2គោលដៅផ្សេងគ្នា។ គោលដៅទី1 ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គោលដៅទី2 ចំណុចផ្លូវ115 ភូមិ1 សង្កាត់3 ក្រុង ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង4នាក់នោះរួមមាន
1-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន អាយុ26ឆ្នាំ។
2-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន អាយុ28ឆ្នាំ។
3-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន អាយុ32ឆ្នាំ។
4-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ33ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង4នាក់ ព្រមទាំងវត្ថុតាងដែលបានចាប់យកបានខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
#dolynews