ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា បន្តលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ 2023។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា បន្តលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ 2023។

កណ្ដាល : នាព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2023នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ2023 និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំខែ កញ្ញា ឆ្នាំ2023 របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះដែរផ្តោតទៅលើរបៀបវារ:ដូចខាងក្រោម:

1 – ពិនិត្យ និងពិភាក្សាសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ2023 ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

2 – ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងប្រតិទិន និងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់លើកទី5 ឆ្នាំ2023 របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី3។

3 – របាយការណ៍ ស្តីពីគម្រោងថវិកាប្រចាំឆ្នាំ2024 របស់រដ្ឋបាលខេត្ត។

4 – ពិនិត្យនិងពិភាក្សាសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែកញ្ញា ឆ្នាំ2023។

 

5 – បញ្ហាផ្សេងៗ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *