ឯកឧត្តមអភិសន្ថិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់ តំណែងអភិបាលខេត្តសៀមរាប។
សៀមរាប ៖ រសៀល ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2023 នេះ ឯកឧត្តម អភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ អតីតអភិបាលរងខេត្តសៀមរាប ត្រូវបានតែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវទៅកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
#dolynews