នាព្រឹកថ្ងៃទី29 ខែសីហា ឆ្នាំ2023នេះ នាយឧត្តមសេនីយ៍ ស ថេត ប្រកាសតែងតាំងមុខតំណែង ឧត្តមសេនីយ៍ ជួន ណារិន្ទជាស្នងការរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញដែលជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។
សូមបញ្ដោក់ថា:លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបាន រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកាសតែងតាំងមុខ តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់ តំឡើងឋានន្តរសក្តិជានាយឧត្តមសេនីយ៍ និងប្រកាស ជាអគ្គស្នងការនគរបាលជាតិ៕
#dolynews