ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្ស4នាក់ ត្រូវបានសមត្ថកិច្ចចាប់ពីបទកត់ឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។

យ៉ាងហោចណាស់មនុស្ស4នាក់ ត្រូវបានសមត្ថកិច្ចចាប់ពីបទកត់ឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។

ភ្នំពេញ: នៅវេលាម៉ោង 3និង 4០នាទីល្ងាច ថ្ងៃទី7 ខែសីហា ឆ្នាំ2023នេះ នៅចំណុចផ្ទះលេខ12 ផ្លូវលេខ93 ភូមិ6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សមត្ថកិច្ចឈានដល់ការចុះបង្ក្រាបជាក់ស្តែងក្នុងករណី បើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមស្លាកអាជីកម្មឆ្នោតយីហោ ម៉ូឌែន ឡូថូរី។

 

ជាលទ្ធផលកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួន រួមមាន៖ 1- ម៉ាស៊ីនអេឡិចត្រូនិចចេញសន្លឹកឆ្នោតវៀតណាមពណ៌ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ចំនួន1គ្រឿង។ 2- ម៉ាកSUNMI V2S ពណ៌ទឹកក្រូចលាយខ្មៅស 3- ម៉ាស៊ីនម៉ាក MODERN LOTTERY ពណ៌ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន1គ្រឿង និងកន្ទុយសន្លឹកឆ្នោតវៀតណាម ដែលចាក់រួចមួយចំនួន។ចំណែកមនុស្សចំនួន 4 នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរបន្ត។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *