ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោកលេខ601 និង605
ក្រុងសំពៅពូន នៅព្រឹកថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023 នេះ នៅទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលព្រំដែនគោកលេខ605 ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងក្នុងពិធីនេះថា ឯកឧត្តម បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមព្រំដែននូវកិច្ចការមួយចំនួនដូចខាងក្រោម៖
1 – បន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់ ។
2 – បន្តធ្វើការហាមឃាត់ចំពោះការសាងសង់សំណង់នានា នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា។
3 – បន្តយកចិត្តទុកដាក់អនុវត្តន៍នូវបទបញ្ជា ការណែនាំ និងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ពាក់ព័ន្ធការងារនៅតាមព្រំដែន៕
#dolynews