ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី 1 ឆ្នាំ 2023។

នាព្រឹកថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី 1 ឆ្នាំ 2023។

ខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី1 ឆ្នាំ2023 និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំឆមាសទី2 ឆ្នាំ2023 របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនាព្រឹកនេះ ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

1 – ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី1 ឆ្នាំ2023 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។

2 – របាយការណ៍ ស្តីពីតួនាទីភារកិច្ច និងរបៀបរបបបំពេញការងារ របស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល តាមរយៈឧបករណ៍វិភាគ SWOT។

3 – ផ្សព្វផ្សាយ៖ សេចក្តីជូនដំណឹង លេខ 1056 ចុះថ្ងៃទី21 ខែមិថុនា ឆ្នាំ2023 របស់រដ្ឋបាលខេត្ត ស្តីពីការដាក់ឱ្យដំណើរការក្នុងការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត។

4 – បញ្ហាផ្សេងៗ ។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *