ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ និងឃាត់ខ្លួនស្រ្តីម្នាក់

សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាក់ភ្នាល់ឡូតូតាមប្រព័ន្ធអនឡាញ និងឃាត់ខ្លួនស្រ្តីម្នាក់

តាមប្រភពពីសមត្ថកិច្ចរាជធានីភ្នំពេញនៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2023 វេលាម៉ោង12:30នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឡូតូតាមប្រពន្ធ័អនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ514 ភូមិ1 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ សែម ផល្លា ហៅ សីលា អាយុ26ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ2 ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហ្គេមឡូតូ។

 

ដូច្នេះវត្ថុតាងដែលចាប់យក មានម៉ូនីទ័រ ម៉ាកDELL ពណ៌ ខ្មៅ ចំនួន2គ្រឿង និងម៉ាក 1-O-DATA, CPU ពណ៌ខ្មៅ ចំនួន1គ្រឿង, ឃីបត ពណ៌ខ្មៅ ចំនួន1 ម៉ៅ ចំនួន1 ដុំ វាយហ្វាយ ចំនួន1, ប្រាក់ ចំនួន45000រៀល។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *