នៅព្រឹកថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធនិងដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង1ខ្សែប្រវែង1,000 ម៉ែត្រនិងទទឹង 5 ម៉ែត្រ កម្រាស់ 0.15ម៉ែត្រ
ក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ ប្រវែង1,000 ម៉ែត្រ ទទឹង 5 ម៉ែត្រ កម្រាស់0.15ម៉ែត្រ ស្ថិត នៅក្នុងភូមិព្រែកសំរោង3 ភូមិព្រែកសំរោង1 និងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ពិធីសម្ភោធនេះដែរ ជាការឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ផ្លូវគមនាគមន៍ ជាវិស័យអាទិភាពមួយ សម្រាប់ដំណើរការអភិវឌ្ឍនៅក្នុងសង្គម ដើម្បីដឹកជញ្ជូន ទំនិញចេញ-ចូល និងប្រកបជីវភាពប្រចាំថ្ងៃ។ដូច្នេះមានសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ កុំចាំពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព ត្រូវចូលរួមថែរក្សាសន្តិភាព ទើបគ្មានសង្គ្រាម៕
#dolynews