ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់រង្វាន់សម្រាប់ការប្រឡងប្រណាំងផ្ទៃ ក្នុង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់រង្វាន់សម្រាប់ការប្រឡងប្រណាំងផ្ទៃ ក្នុង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន។

ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2023 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជ័យលាភី និងប្រគល់រង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃ ក្នុង” ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យ បរិស្ថាន ខេត្តកណ្ដាល ឆ្នាំ2022នៅសាលប្រជុំសាលាខេត្ត។

យ៉ាងណាមិញគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ2050៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *