ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបំពាក់មេដាយជូនកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបំពាក់មេដាយជូនកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម


ព្រះសីហនុ ៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ

កីឡាបាល់ទះកម្ពុជា និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមនឹងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន

អញ្ជើញជាអធិបតីពិធីបិទ និងបំពាក់មេដាយជូនក្រុមកីឡាករ កីឡាការិនី លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅឆ្នេរពយជំទាវម៉ៅ ស្ថិតក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ជូនថា ការប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ សម្រាប់ក្រុមបុរស មេដាយមាស បានទៅលើក្រុមកីឡាករបាល់ទះ

ប្រទេសឥណ្ឌូនេស៊ី មេដាសប្រាក់ បានទៅលើក្រុមកីឡាករបាល់ទះប្រទេសថៃ និងមេដាយសំរឹទ្ធ បានទៅលើក្រុមកីឡាករបាល់ទះប្រទេសហ្វីលីពីន។

ចំណែកក្រុមនារី មេដាយមាស បានទៅលើក្រុមកីឡាការិនីបាល់ទះប្រទេសថៃ មេដាយប្រាក់ បានទៅលើក្រុមកីឡាការិនីបាល់ទះប្រទេសឥណ្ឌូនេស៊ី និងមេដាយសំរឹទ្ធ បានទៅលើក្រុមកីឡាការិនីបាល់ទះប្រទេសវៀតណាម៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *