យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលលេខ 02 ស.ណ.ន ចុះថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 នេះ សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-19ទៅកាន់ខេត្តដទៃ ត្រូវ !
1 យកសំណាក និងធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង គឺ (រយៈពេលចាប់ពី1សប្តាហ៍ឡើងទៅ) ។
2 យកសំណាក និងត្រូវរាយការណ៍អំពីទីកន្លែងស្នាក់នៅជូនអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកធ្វើដំណើរបំពេញការងារ នឹងអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី គឺ (តិចជាង1សប្តាហ៍)
លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-19 ដែលអនុវត្តនៅក្នុងភូមិសាស្រ្តនៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្រ្តនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ។