សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើតេឡេក្រាមថា ថ្ងៃនេះជាមួយនឹងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិ
ដោយសេចក្តីប្រកាសព័ត៌មានផងនិងដោយការប្រកាសរបស់រ៉ុង ឈុនផងខ្ញុំក៏ទទួលបានលិខិតរបស់ប្រធានគណបក្សភ្លើងទៀនសុំជួបសំដែងការគួរសមដែលនាំមកដោយជា ប៉ូច។តើភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត?បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យគ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដមិនឲ្យចុះឈ្មោបោះឆ្នោតដែលវាជាកំហុសរបស់គណបក្សផ្ទាល់។ សម្រាប់លិខិតសុំជួបបែរជាប្រើ ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល 2ខែមុននេះ។ (សូមស្តាប់សម្លេងជា ប៉ូចដែលបាននិយាយនិងផ្សព្វផ្សាយកន្លងមក)។ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ហ៊ុន សែនដោយវិធីណា?។
អាស្រ័យដោយភាពមិនច្បាស់លាស់និងដោយខ្ញុំជាប់រវល់ផងខ្ញុំសូមកំណត់យក ម៉ោង9 ថ្ងៃ39កក្កដា2023នៅវិមានសន្តិភាពគឺជួបគ្នាក្រោយការបោះឆ្នោត៕