ចាប់បានមួយ នៅមួយ ដែលលួចរត់ចេញពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយចាប់បាននៅថ្ងៃទី 28 ខែមេសា ឆ្នាំ 2023 នេះ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។
យ៉ាងណាមិញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនជាតិខ្មែរ ត្រូវចាប់ខ្លួនបានវិញហើយ ដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ហើយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងធ្វើការទំនាក់ទំនងតាមនីតិវិធី ដើម្បីទទួលត្រឡប់មកវិញ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានអះអាងទៀតថា សម្រាប់ជនសង្ស័យជាជនជាតិបរទេសម្នាក់ទៀត មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ខណៈកម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន។
#dolynews