នៅព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2023 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖
1 -សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
2 -បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕
#dolynews