ឯកឧត្តម ស សុខា អញ្ជើញបិទការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣
សៀមរាប ៖ ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា
ប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធាន
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទ”ការសម្ដែង និងកម្មវិធីប្រកួតកីឡាគុន
ល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣”។
សូមបញ្ជាក់ថា ពិធីបិទ “ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាព
អង្គរសង្ក្រាន្ត ២០២៣” នេះ រៀបចំនៅមុខកសិន្ធុប្រាសាទអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តី
បច្ចេកទេស ព្រឹទ្ធាចារ្យ របស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងក្រុមការងារនានា ព្រម
ទាំងមានការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ៕
#dolynews