ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ និងរៀបចំអាហារសាមគ្គីជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ចំនួន ២៥នាក់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយអន្ទរ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ទាំង ២៥នាក់ ដោយក្នុង ១នាក់ៗទទួលបាន ៖ ទឹកផ្លែឈើ ចំនួន ១កេស សៀវភៅ ចំនួន ១ក្បាល និងប៊ិច ចំនួន ១ដើម។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គី ដែលជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនថ្នាក់ដឹកនាំ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ទាំង ២៥នាក់ ទទួលទានរួមគ្នាក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
#dolynews