ថ្ងៃសៅរ៍ទី24ខែមេសា ឆ្នាំ2021នេះ នៅថ្ងៃត្រង់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ។
បានអញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានី ត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្ត
សង្កាត់ស្ទឹងមានជ័យទី1ស្ទឹងមានជ័យទី2 ស្ទឹងមានជ័យទី3 ស្ថិតក្នុង ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន 32ភូមិ ( ទីតាំងយកសំណាក ) ដើម្បីជំរុញការងារយកសំណាកឱ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាច់ការរីករាលដាល នៃមេរោគកូវីដ19។