ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែងថ្ងៃទី24 ខែមេសា ឆ្នាំ2021នេះឯកឧត្តម ជា សុមេធី បង្ហាញអ្នកល្មើសបម្រាម ដែលត្រូវបានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ទៅធ្វើតេស្តជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-19 ចំនួន4នាក់ បន្ថែមទៀត គឺមកពីរាជធានីភ្នំពេញ 3នាក់ និងខេត្តព្រះសីហនុ 1នាក់។
អ្នកទាំង4នាក់ នេះ ត្រូវបានមន្ត្រី នគរបាល យុត្តិធម៌ស្រុក កំពុងតែបន្តនិតិវិធី នឹងពិន័យអន្តរការណ៍តាម វិធានការ រដ្ឋបាល ហើយ។
ជាសំណូមពរ ខ្ញុំបាទឯកឧត្តម ជា សុមេធី ស្នើរសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-19នេះ។
ដូច្នេះសូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទី មកពីកន្លែងផ្សេងៗ នឹងល្មើសបម្រាមរបស់រាជរដ្ឋាភិបាល ហើយការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ។