នៅព្រឹកថ្ងៃចន្ទទី 13 ខែមីនា ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខា អញ្ជើញចូលរួមប្រជុំជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងលទ្ធផលការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។
#dolynews