ឯកឧត្តម ស សុខា និងលោកជំទាវ ដោយមើលឃើញទុក្ខលំបាករបស់លោក ពេញ ទិត្ថារ៉ា បានប្រគល់អំណោយតាមរយៈឯកឧត្តម តូច ប៉ូលីវ៉ា
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី4 ខែមីនា ឆ្នាំ2023នេះ ឯកឧត្តម តូច ប៉ូលីវ៉ា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង និងលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ប្រគល់អំណោយជូនក្រុមគ្រួសារលោក ពេញ ទិត្ថារ៉ា ជាប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក្រុងស្វាយរៀង ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ក្នុងខេត្តស្វាយរៀង។
អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម តូច ប៉ូលីវ៉ា និងក្រុមការងារ បានប្រគល់ជូនក្រុមគ្រួសារលោក ពេញ ទិត្ថារ៉ា នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន 1លានរៀល ផ្លែឈើស្រស់ចំនួន 1កន្ត្រក ទឹកផ្លែឈើ ចំនួន 2កេស ទឹកដោះគោឆៅ ចំនួន 2កេស និងទឹកត្រចៀកកាំ ចំនួន 2យួរ៕អត្ថបទ ៖ សេង បូលីន
#dolynews