ច្បាស់ការហើយម្ដងនេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យដោះលែងសត្វ ក្ងោក ដែលចាប់ពីថ្ងៃមុនត្រូវដឹកជូនម្ចាស់គេវិញនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023 នេះ។
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕
#dolynews