នៅមុននេះបន្តិចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែល ស៊ន ដារ៉ា និយាយ។
ក្នុងការនិយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយ ស៊ន ដារ៉ា សម្រាប់ការគាំទ្រកន្លងមក។អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយខ្ញុំដោយភ្ជាប់មកជាមួយលក្ខ័ខណ័្ឌ4ក្នុងនោះលក្ខ័ខណ្ឌ័ទី1គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ា បាននិយាយថាគាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែបប្រមាថ។
គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាប ប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្ស ប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។
ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយលសប្តិទាំងថ្ងៃ៕
#dolynews