ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី45 អាណត្តិទី3 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី45 អាណត្តិទី3 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ។

នៅព្រឹកថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ និងឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷

-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី44 អាណត្តិទី3 របស់ក្រុមប្រឹក្សាខេត្ត។

-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ2023 ស្ដីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។

-ពិនិត្យ ពិភាក្សា និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល 2023-2025 របស់ខេត្តកណ្តាល។

-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ (2024-2026) របស់ខេត្តកណ្តាល។

– លិខិតលេខ 211 ស.ជ.ណ ចុះថ្ងៃទី20 ខែមករា ឆ្នាំ2013 របស់ក្រសួងមហាផ្ទៃ ស្តីពីការវ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2022 និងលើកទិសដៅការងារឆ្នាំ2023 របស់រដ្ឋបាលរាជធានី ខេត្ត។

– លិខិត 047 សជណ ចុះថ្ងៃទី30 ខែមករា ឆ្នាំ2023 របស់ក្រសួងទេសចរណ៍ ស្ដីពី ការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្គូតែក និងបៀរហ្គាឌិន – បញ្ហាផ្សេងៗ៖

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *