ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី 23 ខែមេសា ឆ្នាំ 2021 នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំ មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី 23 ខែមេសា ឆ្នាំ 2021 នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំ មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ។

 

តបតាមការអញ្ជើញរបស់ប្រទេស ព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 24 ខែមេសា ឆ្នាំ2021នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួន3គឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-19 និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

 

នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕

Leave a Reply

Your email address will not be published. Required fields are marked *