ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខាអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ចេតិយនិងស្តូប រំលឹកគុណ និង រំលឹកខួបទី 45 ឆ្នាំ។

នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2023 នេះ ឯកឧត្តម សៅ សុខាអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ចេតិយនិងស្តូប រំលឹកគុណ និង រំលឹកខួបទី 45 ឆ្នាំ។

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា 49រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណ ពិធីរំលឹកខួប 45ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន 49រូប ពិធីអបអរសាទរខួបលើកទី 46ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( 20 មិថុនា 1977. 20 មិថុនា 2023) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ( X16 ) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ឯកឧត្តម ឧត្តមសេនីយ៍ តំណាងមកពីក្រួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយសេនាធិការ និងអភិបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *