ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែមករា ឆ្នាំ 2023នេះ ឯកឧត្តម គង់សោភ័ណ្ឌ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ស្ថិតក្នុងស្រុកអង្គស្នួល។

នៅព្រឹកថ្ងៃទី 27 ខែមករា ឆ្នាំ 2023នេះ ឯកឧត្តម គង់សោភ័ណ្ឌ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ស្ថិតក្នុងស្រុកអង្គស្នួល។

ខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង« ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ1,000ម៉ែត្រ ទទឹង7ម៉ែត្រ កម្រាស់0.15ម៉ែត្រ ស្ថិតនៅក្នុងភូមិចុងបង្គោល ភូមិថ្មី ភូមិមនោរម្យ ភូមិព្រែកទម្លាប់ និងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល»។

យ៉ាងណាមិញឯកឧត្តម បានមានប្រសាសន៍ថាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល វិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។

ទោះបីក្នុងបរិការនៃការរីករាលដាលនៃជំងឺកូវីដ-19 នៅលើ សកលលោក និងតំបន់ក្ដី ក៏ប្រទេសកម្ពុជានៅតែមានការអភិវឌ្ឍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដោយមានភាពរីកចម្រើន និងគម្លាតសុវត្ថិភាពសង្គមស្របតាមគោលនយោបាយការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគោលនយោបាយផ្ការីក(បរិយាប័ន្ន សមធម៌ និងចីរភាព)៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *