នៅថ្ងៃនេះដែរក្រុមមេធាវីរាជរដ្ឋាភិបាល បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលពាលអន្យតិរ្ថិយ មានឈ្មោះ ឡុង សុគន្ធារៈ (Sokunthearak Long) ដែលបានក្លែងបន្លំគ្រងឯកសណ្ឋានយោធា និងឋានន្តរសក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ផ្សព្វផ្សាយវីដេអូពោលពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំជាតិដទៃទៀត។
#dolynews