នាព្រឹក ថ្ងៃសៅរ៍ ទី3 ខែធ្នូ ឆ្នាំ2022នេះ ឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន។
ក្នុងពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន 7មករា”។
សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជូនចំពោះមន្រ្តីគណបក្សគ្រប់ថ្នាក់ អោយបានជ្រួតជ្រាប និងអនុវត្តបានចំទិសតាមកម្មវិធីនយោបាយរបស់គណបក្ស ជាពិសេសសម្រេចបានជោគជ័យនូវភារកិច្ចចំពោះមុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7 នៃរដ្ឋសភា នាថ្ងៃទី23 ខែកក្កដា ឆ្នាំ2023នាពេលខាងមុខនេះ។
#dolynews