- នៅពេលនេះក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានជ្រាបថា។
នៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2021នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង មកដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ហើយបរិមាណទំនិញនៅលើឡានមានគ្រប់គ្រាន់សំរាប់ការផ្គត់ផ្គង់លក់។
ទំនិញមានអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី ហេីយប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត រឺ ប្រជាកាពារដែលនៅជិតៗផ្ទះបងប្អូន ដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនអីវ៉ាន់អោយដល់ផ្ទះ។
ទីតាំងលក់ក្នុងតំបន់ក្រហមទាំង6កន្លែង៖
1.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី។
2. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម
3. ផ្សារត្រពាំងថ្លឹង
4. ផ្សារឯករាជ្យ
5. ទល់មុខក្រុមហ៊ុនហុងដា
6. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង
ទន្ទឹមនេះ មន្រ្តី ក.ប.ប ក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។
សូមទំនាក់ទំនងលេខទូរស័ព្ទ៖
១. 010248701 ចំណាប់
២. 017251724 សុខ នាង
៣. 078450550 ភា រុណ
៤. 093 937877 ណែត ម៉ូនីកា
៥. 077 74 41 11 កៅ ស៊ីថា
៦. 012 93 40 88 សែស សុធី