ព័ត៌មានជាតិ

ជនជាតិចិនម្នាក់រួមនិងគ្រឿងញៀនជាងមួយគីឡូក្រាម ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ( ក10)ក្របួចបាន។

ជនជាតិចិនម្នាក់រួមនិងគ្រឿងញៀនជាងមួយគីឡូក្រាម ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ( ក10)ក្របួចបាន។

ជនជាតិចិនម្នាក់ឈ្មោះ Li Cheng ye ភេទប្រុសអាយុ 38 ឆ្នាំ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2022 នេះ វេលាម៉ោង 18:00 នាទី សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលហៅថាច្រកចេញដំណើរ សហការជាមួយនឹងកម្លាំងជំនាញ(ក10)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានការដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញបានធ្វើការត្រួតពិនិត្យឧបករណ៍ បំពងសំឡេង នៅគោលដៅច្រកចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងឃាត់ខ្លួនជនជាតិចិនបានម្នាក់។ ហើយវត្ថុតាងដែលចាប់យកបានមាន- កេតាមីន ( ketamin) ទម្ងន់1គ.ក្រ2,42ក្រាម ចំណែកជនសង្ស័យនិងវត្ថុតាងទាំងអស់ខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

#dolynews

 

https://www.facebook.com/dolynews

Leave a Reply

Your email address will not be published. Required fields are marked *