ព័ត៌មានជាតិ

ក្រុមអ្នកចូលចិត្តបើកម៉ូតូធំត្រូវបានគយចាប់ឃាត់បានចំនួនជាង 100 គ្រឿង ខ្លះអត់ពន្ធ នឹងខ្លះផ្លាកលេខក្លែងក្លាយ។

ក្រុមអ្នកចូលចិត្តបើកម៉ូតូធំត្រូវបានគយចាប់ឃាត់បានចំនួនជាង 100 គ្រឿង ខ្លះអត់ពន្ធ នឹងខ្លះផ្លាកលេខក្លែងក្លាយ។

ភ្នំពេញ មួយរយៈពេលចុងក្រោយនេះក្រុមអ្នកស្រាលាញ់ម៉ូតូធំ តែមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងនោះគេបានឃើញ មានតារាចម្រៀង តារាTik tokល្បីៗ ត្រូវបាននាយកដ្ឋានគយ និងរដ្ឋកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះបង្ក្រាបនៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញម៉ូតូជិត100គ្រឿងឯណោះ។

យ៉ាងណាមិញ អ្នកខ្លះមានស្លាកលេខ តែស្លាកលេខខ្លះក្លែងក្លាយ អ្នកខ្លះទៀតយកស្លាកលេខម៉ូតូផ្សេង យកមកដាក់ ហើយឆែកក្នុងប្រព័ន្ធ ( អ៊ីខាស់ស្ទឹម ) របស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធទេ និងម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិចត្រនិចគយតែម្តង ដែលមានន័យថា ជាម៉ូតូគេចពន្ធ ឬអត់ពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខ តែបង់ខុសឆ្នាំ ឧទាហ៍ដូចជាម៉ូតូខ្លះត្រូវបង់ឆ្នាំ2005តែម៉ូតូរបស់គាត់គឺឆ្នាំ2015 ដូច្នេះខុសគ្នា10ឆ្នាំ ឬជិត20ឆ្នាំឯណោះ ខ្លះគឺអត់ពន្ធតែម្តង ខណៈម្ចាស់ម៉ូតូធំខ្លះ បានសារភាពដោយតាមត្រង់ថាអត់មានពន្ធមែន ត្រូវបានមន្ត្រីជំនាញស្ទូចយកទៅទុកនៅអគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះមកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឲ្យបង់ពន្ធអារកតាមច្បាប់កំណត់ជាធរមា ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវគឺមន្ត្រីជំនាញបានអនុញ្ញាតឲ្យទៅអស់ហើយ ៕

#dolynwes

Leave a Reply

Your email address will not be published. Required fields are marked *